Op-article

Op-article

ហេតុអ្វីបានជាតួនាទីរបស់វរជនគោលនយោបាយ និងវរជនសេដ្ឋកិច្ចកម្ពុជាមានសារៈសំខាន់ខ្លាំង ក្នុងកាលៈទេសៈដែលកម្ពុជាត្រូវការផលិតដើម្បីខ្លួនឯងជាចាំបាច់?

  ក្រោយសន្តិសញ្ញាទីក្រុងប៉ារីសឆ្នាំ ១៩៩១ តួនាទីរបស់វរជននយោបាយ (Political elite) និងវរជនសេដ្ឋកិច្ច (Economic elite) របស់កម្ពុជាបានដើរតួយ៉ាងសំខាន់នៅក្នុងការរៀបចំសង្គមនៅក្នុងវិបត្តិនៃសង្រ្គាមស៊ីវិលលើកទី២ រហូតទទួលបានសន្តិភាពពេលលេញក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញនៅក្នុងដំណាក់កាលនោះ ត្រូវបានធ្វើឡើងនៅក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសសេរី ក៏ដូចជាភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនានា។ ក្នុងនោះ ឥរិយាបថផលិតជាមូលដ្ឋានដើម្បីកម្ពុជាចាប់ពីឆ្នាំ ១៩៩១ មក ហាក់ត្រូវបានបំភ្លេចតាមរយៈការផ្ដោតជាចម្បងទៅលើការផលិតដើម្បីការនាំចេញ។

Op-article

សច្ចភាព និងអត្ថន័យជីវិត តាមទស្សនទានលោកលីអូ តុលស្តយ ភាគ ១

  «អ្វីៗទាំងឡាយក្នុងលោកដូចជា អវិជ្ជានិងគតិបណ្ឌិត, សម្បតិ្តស្តុកសម្ភនិងទុគ៌តភាព, សុភមង្គលនិងទុក្ខសោក, គឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍។ មនុស្សតែងតែត្រូវស្លាប់ ហើយនត្ថិភាពនឹងបន្តតាំងនៅ»។ សាមញ្ញជនតែងគិតថា ប្រសិនបើពួកគេរស់នៅដោយមានអាយុវែង មានតួនាទីក្នុងសង្គម,កិត្តិយស សុខភាពល្អ និងប្រាជ្ញាវាងវៃ នោះជីវិតពួកគេនឹងប្រកបដោយសេចក្តីអំណរ។ ប៉ុន្តែរឿងនេះមិនមែនជាការពិតទាំងស្រុងឡើយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិជាច្រើនស.វកន្លងមកនេះ មានវិញ្ញូជនមួយចំនួនដែលបានកើតមករស់នៅលើគំនរ នៃរបស់ជាទីប្រាថ្នាទាំងនេះ ក៏ប៉ុន្តែបែរមានការខ្ពើមរអើម ហើយគិតថាជីវិតរបស់ខ្លួននិងមនុស្សជាតិជាទូទៅ

Op-article

គុណធម៌ពឹងផ្អែកលើការប្រតិបត្តិ ចំណែកការប្រតិបត្តិគឺជាមូលដ្ឋានគ្រឹះ នៃសីលធម៌ទាំងឡាយ

  «គុណធម៌ពឹងផ្អែកលើការប្រតិបត្តិ ហើយដូចគ្នានេះដែរ ការប្រតិបត្តិគឺជាមូលដ្ឋានគ្រឹះ នៃសីលធម៌ទាំងឡាយ»។ នេះជាការលើកឡើងក្នុងសៀវភៅបុរាណចិន The Zhou Book of Change ដោយពុំនោលនេះទៀតសោត បានក្លាយជាមូលដ្ឋានគំនិតស្ដីអំពីការអប់រំសីលធម៌ របស់អ្នកប្រាជ្ញ ខុង ជឺ យ៉ាងល្បីរន្ទឺអស់រយៈកាលជាង ២០០០ឆ្នាំឋមកហើយ។ ខុង ជឺ

media
Op-article

រវាងវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តធម្មជាតិ៖ ការសន្ទនាគ្នាដោយបំភ្លេចពីតម្លៃអន្តរទំនាក់ទំនង

  មានចំនួនមនុស្សមិនតិចនោះទេ ដែលបានពាល់ត្រូវជុំវិញការវិវត្តរបស់សាកលលោក ជាពិសេសទៅលើបម្រែបម្រួលរបស់សង្គមនីមួយៗតាមរយៈឥទ្ធិពលសាកលភាវូបនីយកម្ម (Globalization) របស់បស្ចិមប្រទេស ហើយថ្មីៗនេះ ជាមួយនឹងនិន្នាការបដិភាវូបនីយកម្ម (Deglobalization) របស់មហាអំណាចតំបន់ផង បានធ្វើឱ្យមនុស្សនៅក្នុងសង្គម ជជែកគ្នាថាតើដើម្បីរៀបចំសង្គមមួយឱ្យបានត្រឹមត្រូវ (ឬបានល្អ?) មនុស្ស ជាពិសេសការអប់រំបែបណា ដែលត្រូវលើកកម្ពស់ឱ្យសមស្របទៅតាមបរិបទនីមួយៗរបស់ពួកគេ។ បរិបទសកលបានក្លាយជាចំណុចពុះខណ្ឌតម្លៃ ចំពោះការសម្រេចចិត្តរបស់មនុស្ស និងសង្គម។ នៅក្នុងន័យនេះ

ai
Op-article

ការអប់រំក្នុងយុគបញ្ញាសិប្បនិម្មិត (AI)

ការអប់រំក្នុងយុគបញ្ញាសិប្បិម្មិត​ (AI) ជារឿយៗ​ តែងត្រូវបានថ្នាក់ដឹកនាំស្ទើរគ្រប់ឋានាក្រុមពន្យល់ថា​ សាលានីមួយៗត្រូវធ្វើទំនើបកម្ម​ និងលុបបំបាត់អនក្ខរភាព​បច្ចេកវិទ្យា ដើម្បី​ឈានទៅរកការកាត់បន្ថយគម្លាត ​នៃការផ្ដល់សេវាអបរំ។ ការណ៍នេះ​ គឺជាបាតុភាពមួយដែលយើងអាចសង្កេតឃើញថា​ បច្ចេកវិទ្យាត្រូវបានលើកកម្ពស់​ ដើម្បីប្រើប្រាស់ ក្នុងគោលបំណងបម្រើឱ្យការអប់រំ​នៅតាមគ្រឹះស្ថានសិក្សានីមួយៗ។ ទទ្ទឹមគ្នានេះ​ លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នៅក្នុងឱកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ

Socrates
Books, Home, Op-article

គំនិតស្ដីពីការអប់រំតាមរយៈទស្សនវិទូក្រិកបុរាណ លោក សូក្រាថេស

គំនិតស្ដីពីការអប់រំតាមរយៈទស្សនវិទូក្រិកបុរាណ លោក សូក្រាថេស (Socrates) ជាទូទៅ នៅពេលដែលគេនិយាយទៅដល់គំនិតស្ដីអំពីការអប់រំ សូក្រាថេស (Socrates) ដែលត្រូវបានគេប្រសិទ្ធិនាមថាជា ទស្សនវិទូតាមចិញ្ចឹមផ្លូវ (Street Philosopher) តែងតែជាបុគ្គលមួយរូបដែលគេមិនអាចមើលរំលងនោះឡើយ។ មូលហេតុនោះ គឺសូក្រាតថេសគឺជាអ្នកគិតដ៏ល្បីល្បាញដែល «វិធីចោទសួរ» របស់គាត់ ត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា «Socratic Dialogue»

Plato
Books, Home, Op-article

ទស្សនវិទូ-ស្ដេច ឬស្ដេចជាទស្សនវិទូ

ទស្សនវិទូ-ស្ដេច ឬស្ដេចជាទស្សនវិទូ ជាទូទៅ កាលណាគេសិក្សាអំពីទស្សនវិជ្ជានយោបាយ ឬទស្សនវិជ្ជានយោបាយនិងសង្គម កម្រមានណាស់ដែលគេមើលរំលង ឬមិនជជែកលើគំនិតស្ដីអំពីទម្រង់រដ្ឋនិងមេដឹកនាំរដ្ឋរបស់ទស្សនវិទូនយោបាយក្រិក លោក ប្លាថូន (Plato)។ ពីព្រោះថា របៀបចាត់ចែងនិងគ្រប់គ្រងរដ្ឋបុរី (City-state) តាមបែបឧត្តមគតិ (Ideal State) របស់លោកត្រូវបានគេជឿថាជាឧត្តមគតិនៃទម្រង់រដ្ឋមួយដែលអាចអនុញ្ញាតឱ្យមនុស្សពាល់ត្រូវសុភមង្គលបាន នៅក្រោមការចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់ពីមនុស្សមួយប្រភេទដែលប្លាថូនខ្លួនឯងហៅ «ទស្សនវិទូ-ស្ដេច»

Scroll to Top