Plato
Books, Home, Op-article

ទស្សនវិទូ-ស្ដេច ឬស្ដេចជាទស្សនវិទូ

ទស្សនវិទូ-ស្ដេច ឬស្ដេចជាទស្សនវិទូ ជាទូទៅ កាលណាគេសិក្សាអំពីទស្សនវិជ្ជានយោបាយ ឬទស្សនវិជ្ជានយោបាយនិងសង្គម កម្រមានណាស់ដែលគេមើលរំលង ឬមិនជជែកលើគំនិតស្ដីអំពីទម្រង់រដ្ឋនិងមេដឹកនាំរដ្ឋរបស់ទស្សនវិទូនយោបាយក្រិក លោក ប្លាថូន (Plato)។ ពីព្រោះថា របៀបចាត់ចែងនិងគ្រប់គ្រងរដ្ឋបុរី (City-state) តាមបែបឧត្តមគតិ (Ideal State) របស់លោកត្រូវបានគេជឿថាជាឧត្តមគតិនៃទម្រង់រដ្ឋមួយដែលអាចអនុញ្ញាតឱ្យមនុស្សពាល់ត្រូវសុភមង្គលបាន នៅក្រោមការចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់ពីមនុស្សមួយប្រភេទដែលប្លាថូនខ្លួនឯងហៅ «ទស្សនវិទូ-ស្ដេច»